Featured Articles
All Stories

ថៃ​ គ្រោង​ដាក់​ការ​គ្រប់គ្រង​លើ​តម្លៃ​ម្សៅមី

ក្រុងបាងកកៈ ក្រុម​មន្ត្រី​ឧស្សាហកម្ម​នៅ​ប្រទេស​ថៃ​បាន​​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា​ក្រុមហ៊ុន​នាំ​ចេញ​ម្សៅមី​ថៃ​បាន​​ព្រមព្រៀង​បញ្ចប់​ការ​ទម្លាក់​ថៃ​ដើម្បី​ទប់ស្កាត់​ការ​ខាតបង់​ដែល​បាន​កើតឡើង​ចំពោះ​កសិករ​ក្នុង​ស្រុក​។ លោក Boonchai Srichaiyongpanich ប្រធាន​សមាគម​ពាណិជ្ជកម្ម​ម្សៅមី​ថៃ​បាន​មាន​ប្រសាសន៍​ថា​សមាជិក​ទីភ្នាក់ងារ​នាំ​ចេញ​ម្សៅមី​បាន​ព្រមព្រៀង​សហការ​គ្នា​បញ្ចប់​ការ​ទម្លាក់​តម្លៃ​ឲ្យ​ក្រុមហ៊ុន​នាំ​​ចូល​ដែល​ភាគច្រើន​ក្រុមហ៊ុន​របស់​ចិន ក្នុង​គោលបំណង​ទប់ស្កាត់​តម្លៃ​ក្នុង​ស្រុក​មិន​ឲ្យ​ធ្លាក់​ចុះ​ជា​បន្ត​។ សមាគម​ពាណិជ្ជកម្ម​ម្សៅមី​ថៃ​សមាគម​រោងចក្រ​ផលិត​ម្សៅមី​ថៃ​ និង​សមាគម​ម្សៅមី​ភាគ​ឦសាន​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MoU) ​មួយ​ស្តី​អំពី​បញ្ហា​នេះ​។ លោក Boonchai មាន​ប្រសាសន៍​ថា​អនុស្សរណៈ​យោគយល់​នេះ​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​សប្តាហ៍​នេះ​ដោយ​មាន​ក្រសួង​ពាណិជ្ជកម្ម​ធ្វើ​ជា​សាក្សី​។ លោក​មាន​ប្រសាសន៍​ថា​៖ «​បន្ទាប់ពី​អនុស្សរណៈ​យោគយល់​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ហើយ​នោះ​សមាគម​ពាណិជ្ជកម្ម​ម្សៅមី​ថៃ​នឹង​ចេញ​តម្លៃ​នាំ​ចេញ​ម្សៅមី​គោល​មួយ​ធ្វើ​ជា​គោលការណ៍​ណែនាំ​សម្រាប់​ក្រុមហ៊ុន​នាំ​ចេញ​រៀងរាល់​ពីរ​ខែ​ម្តង​»​។ បច្ចុប្បន្ន​ម្សៅមី​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​​ ១,៩០ ​បាត​ក្នុង​មួយ​គីឡូក្រាម​។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ក្រុមហ៊ុន​នាំ​ចេញ​មួយ​ចំនួន​ដែល​មាន​រោងចក្រ​ធំៗ និង​ការ​ចំណាយ​ថ្លៃ​ដើម​ទាប​បាន​លក់​ម្សៅមី​ក្នុង​តម្លៃ​ ១,៣០ ​បាត​ក្នុង​មួយ​គីឡូក្រាម ដោយ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​នាំ​ចេញ និង​កសិករ​ថៃ​ជាច្រើន​។ លោក Boonchai បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​រំពឹង​ថា​សកម្មភាព​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​បញ្ចប់​ការ​ធ្លាក់​ថ្លៃ​ដែល​កំពុង​ធ្លាក់​ចុះ​ដោយសារ​សម្ពាធ​ពី​ក្រុមហ៊ុន​នាំ​ចេញ​មួយ​ចំនួន​»​។ លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​សមាគម​នឹង​ពិនិត្យ​តាមដាន​បញ្ហា​នេះ​ឲ្យ​បាន​ហ្មត់ចត់ ហើយ​ក្រុមហ៊ុន​នាំ​ចេញ​ដែល​រំលោភ​គោលការណ៍​ណែនាំ​ថ្មី​នេះ​នឹង​ទទួល​បាន​ការ​ព្រមាន​ហើយ​អាច​ប្រឈម​នឹង​ការ​ហាមឃាត់​មិន​ឲ្យ​នាំ​ចេញ​ម្សៅមី​របស់​ថៃ​ទៀត​ផង​។...

·   0

កសិករ ម្រេច​កំពត​ប្រឈម​នឹង​បញ្ហា​ទីផ្សារ

កំពតៈ កសិករ​ដាំ​ម្រេច GI កំពត ដែលមាន​ដើមទុន​តិចតួច​កំពុង​ប្រឈម​នឹង​ការលក់​ចេញ ខណៈ​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្រាប់​នាំចេញ ក៏បាន​ពង្រីក​ការ​វិនិយោគ​លើ​ការដាំដុះ​ម្រេច​ផ្ទាល់ខ្លួន​ផងដែរ​ដោយបាន​កាត់​បន្ថយ​ការទិញ​ពី​កសិករ​។ នេះ​បើ​យោងតាម​អ្នករកស៊ី​នៅក្នុង​ឧស្សាហ​កម្មនេះ ដែល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​។ លោក ងួន ឡាយ ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត (KPPA) បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា នេះ​គឺជា​បញ្ហា​ប្រឈម​ផ្សេងទៀត​នៅក្នុង​វិស័យ​នេះ ខណៈ KPPA កំពុង​ជម្នះ​នឹង​ផលិតផល​ក្លែងក្លាយ​នៅលើ​ទីផ្សារ​។ លោក​ថ្លែងថា មក​ដល់​ពេល​នេះ ម្រេច​បាន​សល់​នៅក្នុង​ស្ដុក​ប្រហែល ​៣០​ តោន ជា​លើក​ដំបូង​ហើយ​ក្នុង​ឧស្សាហ​កម្មនេះ​។ ​លោក​លើក​ឡើង​ថា​៖ «​វា​ជា​លើក​ដំបូង​ដែល​គ្រាប់​ម្រេច​របស់​យើង​នៅសល់​នៅ​ក្នុង​ស្ដុក ជាធម្មតា​ស្ដុក​របស់​យើង​អស់​ហើយ​នៅ​អំឡុង​ពេល​នេះ វា​មិនមែន​ជា​បញ្ហា​ដោយ​សារ​តម្រូវការ​ទីផ្សារ ឬ​ការ​ចំណាយ​របស់​វា​នោះទេ​»​។ លោក​បន្ថែម​ថា...

·   0

រដ្ឋាភិបាល​បន្ត​ជំរុញ​តាម​ដាន​បញ្ហា​តម្លៃ​ស្រូវ

ភ្នំពេញៈ រដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​បន្ត​ជំរុញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ឧស្សាហកម្ម​ស្រូវ អង្ករ​ដោយ​ការ​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​កម្រិត​ទាំង​អស់​ត្រូវ​ឃ្លាំ​មើល​ឲ្យ​បាន​ដិត​ដល់​លើ​បញ្ហា​នេះ ដើម្បី​ធានា​តម្លៃ​ស្រូវ​មិន​ឲ្យ​ក្រោម​តម្លៃ​ទីផ្សារ​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ម្សិលមិញ​បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​ដែល​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ដើម្បី​ពិភាក្សា​បញ្ហា​តម្លៃ​ស្រូវ ខណៈ​រដូវ​ប្រមូល​ផល​ធំ​នឹង​មក​ដល់​ចុង​ឆ្នាំ​។ ជា​លទ្ធផល​កិច្ច​ប្រជុំ​នេះ រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​ឲ្យ​មន្ដ្រី​ខេត្ត​ត្រូវ​ចូល​អន្តរាគមន៍​នៅ​ឧស្សាហ​កម្ម​នេះ​ដើម្បី​លុប​បំបាត់​ការ​ក្រឡុក​តម្លៃ​ណា​មួយ​ពី​ឈ្មួញ​។ លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ដឹក​នាំ​កិច្ច​ប្រជុំ​នេះ​បាន​ឲ្យ​ដឹងថា កសិករ​តែង​តែ​ប្រឈម​នឹង​បញ្ហា​តម្លៃ​ស្រូវ​ទាប ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ជួយ​ដើម្បី​ធានា​តម្លៃ​ស្រូវ​មិន​ឲ្យ​ក្រោម​តម្លៃ​ទីផ្សារ​។ លោក​បាន​ថ្លែង​ថា​៖ «​បញ្ហា​របស់​យើង​គឺថា នៅ​ពេល​ណា​រដូវ​ប្រមូល​ផល​មក​ដល់ តម្លៃ​ស្រូវ​តែង​តែ​ប្រឈម​នឹង​តម្លៃ​ទាប​»​។ លោក​បន្ថែម​ថា ហេដ្ឋា​រចនា​សម្ព័ន្ធ និង​តម្លៃ​ដឹក​ជញ្ជូន​ក៏​ជា​បញ្ហា​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​ទាប​ផង​ដែរ​។ ថ្មីៗ​នេះ ​រដ្ឋាភិបាល​បាន​ចាក់​បញ្ចូល​សាច់​ប្រាក់​ ២៣ ​លាន​ដុល្លារ​ទៅ​ក្នុង​កញ្ចប់​ដែល​មាន​ស្រាប់​ ២៧​ លាន​ដុល្លារ​ដែល​ធ្វើ​ឲ្យ​កញ្ចប់​ថវិកា​ស្រូវ​អង្ករ​កើន​ដល់...

·   0

រដ្ឋាភិបាល​បាន​បន្ថែម​ ២៣ ​លាន​ដុល្លារ​សម្រាប់​វិស័យ​ស្រូវ​អង្ករ

ភ្នំពេញៈ ខណៈ​ទឹក​ប្រាក់ ​២៧​ លាន​ដុល្លារ ដែល​បាន​បញ្ចេញ​ដើម្បី​ជួយ​ធានា​តម្លៃ​ស្រូវ​កាលពី​ឆ្នាំទៅ​ត្រូវបាន​ប្រើប្រាស់​អស់​តែ ​៣,៥​ លាន​ដុល្លារ​នោះ រដ្ឋាភិបាល​បាន​សម្រេច​បន្ថែម​ទឹកប្រាក់​ ២៣​ លាន​ដុល្លារ​ទៀត​ទៅ​ក្នុង​កញ្ចប់​ថវិកា​នោះ ដែល​ធ្វើ​ឲ្យ​កញ្ចប់​មូលនិធិ​កើន​ដល់​ ៥០ ​លាន​ដុល្លារ ដោយ​រដ្ឋាភិបាល​អះអាង​ដើម្បី​ការពារ​ក្នុង​ករណី​ខ្វះ​ទុន​ក្នុង​វិស័យ​នេះ​។ មន្ដ្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ទោះបីជា​កម្ចី​ដែល​បានផ្តល់​កាលពី​ឆ្នាំទៅ​មាន​ចំនួន​តិចតួច​ក៏ដោយ ក៏​ពួកគេ​រំពឹង​ថា តម្រូវ​ការ​កម្ចី​នៅ​ឆ្នាំនេះ​នឹង​កាន់​តែ​ធំ ខណៈ​ប្រទេស​កម្ពុជា​សង្ឃឹម​ថា នឹង​នាំចេញ​អង្ករ​កាន់​តែ​ច្រើន​ទៅ​ទីផ្សារ​អន្តរជាតិ​។ លោក​កៅ ថាច ប្រធាន​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ (RDB) ដែល​ជា​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ឲ្យ​ដឹងថា ការចាក់​បញ្ចូល​សាច់​ប្រាក់​ថ្មី​នេះ​គឺ​សម្រាប់​ការពារ​ការ​ខ្វះខាត​ថវិកា​ណា​មួយ​នៅ​ក្នុង​រដូវ​ប្រមូល​ផល​ខាង​មុខ​។ លោក​បាន​ថ្លែង​ថា​៖ «​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​អនុម័ត​ទឹក​ប្រាក់​២៣​លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​បន្ថែម​លើ​កញ្ចប់​២៧​លាន​ដុល្លារ​សម្រាប់​ជួយ​ឧស្សាហកម្ម​ស្រូវ​អង្ករ​។ ថវិកា​ថ្មី​នេះ​គឺ​សម្រាប់​ការពារ​ក្នុង​ករណី​មិន​គ្រប់គ្រាន់​សម្រាប់រ​ដូ​វប្រ​មូល​ផល​បន្ទាប់​»​។ កាល​ពី​សប្ដាហ៍​មុន​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU)...

·   0

ដំណាំ​ល្មើ (ថៃ) កំពុងមាន​ការចាប់អារម្មណ៍ និង​តម្លៃ​ទីផ្សារ​ខ្ពស់ នៅ​កម្ពុជា

ខេត្តព្រះវិហារ ៖ ជួប​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន កាល​ព្រឹក​ថ្ងៃទី១៦ខែមីនា​ឆ្នាំ២០១៧នេះ លោក យឹ​ប ត្រាក់ អាយុ៥១ឆ្នាំ រស់នៅ​ភូមិ​ត្បែង ឃុំ​ត្បែ​សង្គម​ថ្មី ខេត្តព្រះវិហារ ជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន ដំណាំ​ហូប​ផ្លែ (ដែល​គេ​ហៅថា​ដើម​ល្មើ នៅ​ប្រទេស​ថៃ) បាន​សហការគ្នាជាមួយ ប្រជាកសិករ​ខ្មែរ នាំចូល​ដាំ​ណាំ​សាកល្បង លើ​ទំហំ​ដីចំការ១០ហិតា នៅ​ខេត្តព្រះវិហារ។ តាម​ការបញ្ជាក់​លោកពូ​ម្នាក់នេះ បាន​ទៅ​សិក្សា​បច្ចេកទេស​នៅ​ថៃ អស់​រយះពេល៣ថ្ងៃ​កន្លងមក គាត់​បាន​រៀបរាប់​ឲ្យ​ដឹងថា ដាំ​ណាំ​ផ្លែ​ល្មើ​នេះ ទទួលបាន​ទិន្នផល​ខ្ពស់ ងាយស្រួល​ថែទាំ និង​ដាំ​ក្នុង​រយះ៣ឆ្នាំ យើង​និង​ប្រមូល​ផល​បាន តែម្តង។ ក្រោយ​ទទួលបាន​ផល...

·   0

បច្ចេកទេសការដាំក្រូចពោធិសាត់

១-ការជ្រើសរើសពូជ ជ្រើសរើសកូនប្ញដើម ណាដែលថ្លោសល្អ មិនយកដើម ដែលខ្ចីពេកប្ញចាស់ពេក ។ ២-ការរៀបចំដី មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ។ ភ្ជួរលើកទី១ដើម្បីកំចាត់ស្មៅដោយមុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ ហើយទុករយះពេល៣ទៅ៧ថ្ងៃទើបភ្ជួរលើកទី២ហើយរាស់អោយរាបស្មើរតែម្ដង ។ បន្តាប់មកកាប់រណ្តៅដែលមានទំហំ៨តឹក៨ជ្រុងជំរៅ៨តឹកនិងចន្លោះពីរណ្តៅ១ទៅ១ប្រ វែង៣ម៉ែត្រទៅ ៥ម៉ែត្រ។ ៣-ការដាំដុះ យកកូនប្ញដើមដែលត្រូវដាំ កប់ទៅក្នុងរណ្តៅដោយដាក់ ចំកណ្តាលរណ្តៅហើយស្រោចទឹក។ ៤-ការប្រើជី វិធីសាស្រ្តប្រើប្រាស់ឈុតជីបំប៉ន PN លើដំណាំក្រូចពោធិសាត់ ក. វិធីប្រើប្រាស់ជី PN សំរាប់ត្រាំគ្រាប់ មេជី ៥ម.ល មេថ្នាំបណ្តេញសត្វល្អិត ៥ម.ល...

·   0

ខ្មែរ​សរីរាង្គ​ ទទួល​បាន​ស្តង់ដារ​សរីរាង្គ​កសិកម្ម​ពី​សហភាព​អឺរ៉ុប

ភ្នំពេញៈ ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ GIZ សហករណ៍​កសិកម្ម ខ្មែរ​សរីរាង្គ ទទួល​បាន​ការ​បញ្ជាក់​ស្តង់ដារ​សរីរាង្គ​អឺរ៉ុប​លើ​បន្លែ ផ្លែ​ឈើ​ស្រស់ នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់ GIZ កាល​ពី​ម្សិលមិញ​។ លោក ទែន រ៉ា ទីប្រឹក្សា​បច្ចេកទេស​ស្តង់ដារ​អង្គការ​អាល្លឺម៉ង់ GIZ បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា នេះ​គឺជា​ស្តង់ដារ​សរីរាង្គ​អឺរ៉ុប ដំបូង​នៅ​ក្នុង​ប្រទេស ​កម្ពុជា ដែល​ក្រុមហ៊ុន Khmer Organic Cooperative Co.,Ltd បាន​ទទួល​។ លោក​ថ្លែង​ថា​៖ «​នេះ​គឺជា​ លើក​ដំបូង​ក្នុង​ការ​ សហការ​ជាមួយ​ក្រុមហ៊ុន Khmer...

·   0
Page 1 of 212Next →