លោក ទែន រ៉ា ទីប្រឹក្សាបច្ចេកទេសស្តង់ដារអង្គការអាល្លឺម៉ង់ GIZ
បានបញ្ជាក់កាលពីម្សិលមិញថា នេះគឺជាស្តង់ដារសរីរាង្គអឺរ៉ុប
ដំបូងនៅក្នុងប្រទេស កម្ពុជា ដែលក្រុមហ៊ុន Khmer Organic Cooperative
Co.,Ltd បានទទួល។
លោកថ្លែងថា៖ «នេះគឺជា លើកដំបូងក្នុងការ សហការជាមួយក្រុមហ៊ុន
Khmer Organic ក្នុងការអភិវឌ្ឍគម្រោងសរីរាង្គ
ដើម្បីលើកកម្ពស់សុវត្ថិភាពស្បៀងអាហារនៅក្នុងប្រទេស កម្ពុជា
ហើយពេលនេះយើងបានទទួលបានការបញ្ជាក់ស្តង់ដារសរីរាង្គអឺរ៉ុប
ដូច្នេះវាគឺគំរូដ៏ល្អសម្រាប់សហករណ៍កសិកម្មផ្សេងទៀត
ក្នុងការរៀនសូត្រពីពួកយើង»។
លោកបានបន្ថែមថា បន្លែ និងផ្លែឈើរបស់ក្រុមហ៊ុនប្រហែលជា ៥៨ ប្រភេទត្រូវបានទទួលស្គាល់។
ក្រុមហ៊ុន Khmer Organic នៅពេលនេះកំពុងប្រតិបត្តិការកសិដ្ឋានបន្លែ និងផ្លែឈើនៅខេត្តព្រះសីហនុ លើផ្ទៃដី ២៤ហិកតា។
GIZ ដំណើរការគម្រោងស្ដង់ដារពាណិជ្ជកម្មស្បៀងអាហារអាស៊ីអាគ្នេយ៍
(SAFT) បានចូលក្នុងកិច្ចព្រមព្រៀងភាពជាដៃគូឯកជនសាធារណៈរួមគ្នា
(iPPP) ជាមួយក្រុមហ៊ុន Khmer Organic Cooperative Co.,Ltd (KOC)
ចាប់ពីខែកញ្ញា ឆ្នាំ ២០១៦ ដល់ខែ កុម្ភៈ ឆ្នាំ ២០១៨ ក្នុងទំហំសរុប
១១២ ០០០ ដុល្លារ៕